លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ និងភរិយា បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយនឹងកម្លាំងប្រជាការពារ


ភ្នំពេញ៖ នៅព្រឹកថ្ងៃសៅរ៍ ៥រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែវិច្ឆិកាឆ្នាំ ២០១៩នេះ លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ និងភរិយា បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយនឹងកម្លាំងប្រជាការពារខណ្ឌដូនពេញដែលបានខិតខំបំពេញការងារ រក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងអនាម័យនៅក្នុងមូលដ្ឋានខណ្ឌដូនពេញ ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នាពេលកន្លងមកនេះ ។ ជាការលើកទឹកចិត្ត លោក អភិបាលខណ្ឌ បានឧបឋម្ភថវិកាដល់កម្លាំងប្រជាការពារខណ្ឌដូនពេញចំនួន៨៤នាក់ ដោយក្នុងម្នាក់ៗទទួលបានថវិកាចំនួន៦ម៉ឺនរៀល និងបែងចែកតាមគោលដៅប្រចាំការចំនួន៦គោលដៅ ដោយក្នុងមួយគោលដៅទទួលបាន ស្រាបៀរចំនួន៥កេស បាកាសចំនួន០១កេស និង ទឹកផ្លែឈើចំនួន០១កេសផងដែរ៕