ក្រុមការងារបច្ចេកទេសរបស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានធ្វើការជួសជុលថែទាំផ្លូវ និងគម្រោងកែលំអបណ្ដាញលូមេប្រមូលទឹកកខ្វក់ក្នុងក្រុងសៀមរាប


ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្រុមការងារបច្ចេកទេសរបស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានធ្វើការជួសជុលថែទាំផ្លូវមួយចំនួនដូចខាងក្រោម ៖
1-គម្រោងជួសជុលផ្លូវខេត្តលេខ266C(ចំណុចបំបែកផ្សារព្រះដាក់) ស្ថិតក្នុងភូមិព្រះដាក់ ឃុំព្រះដាក់ ស្រុកបន្ទាយស្រី បន្ទាប់ពីបញ្ចប់សកម្មភាពចាក់លូរួចមក ថ្ងៃនេះបានបន្តកៀរកិនបង្ហាប់ដើម្បីចាក់ក្រាលបេតុងតួផ្លូវ។

2-បានធ្វើការកៀរសម្រួលដីក្រហមនៅផ្លូវខេត្តលេខ2647 ស្ថិតក្នុងឃុំកន្ទួត ស្រុកស្វាយលើ។

3-បានជួសជុលកៅស៊ូDBSTនៅផ្លូវខេត្តលេខ265B(កំពង់ក្ដី-អន្លង់សំណរ) ចន្លោះគ.ម7 ដល់គ.ម9 ស្ថិតក្នុងឃុំជីក្រែង ស្រុកជីក្រែង។

4-បានបន្តសម្អាតរុក្ខជាតិសង្ខាងផ្លូវជាតិលេខ64( ដំដែក-ព្រះវិហារ) ចន្លោះគ.ម30 ដល់គ.ម40 ស្ថិតក្នុងឃុំបេងមាលា ស្រុកស្វាយលើ។

5-បានបន្តជួសជុលកៅស៊ូDBSTលើផ្លូវក្រឡាញ់ (ផ្លូវជាតិលេខ68ចាស់) កំណាត់ក្នុងឃុំកំពង់ថ្កូវ ស្រុកក្រឡាញ់។

6-បានបន្តជួសជុលកៅស៊ូDBSTនៅផ្លូវ7មករា ចំណុចប្រសព្វផ្លូវលោកតាណឺយ (ផ្លូវក្នុងក្រុង) ស្ថិតក្នុងភូមិវត្តបូព៌ សង្កាត់សាលាកំរើក។

ជាមួយគ្នានេះក្រុមការងារបច្ចេកទេសបានបន្តធ្វើគម្រោងកែលំអបណ្ដាញលូមេប្រមូលទឹកកខ្វក់ក្នុងក្រុងសៀមរាប របស់ធនាគារអភិវឌ្ឍន៍អាស៊ី ADB គិតត្រឹមថ្ងៃនេះ ការងារខួងដាក់បំពង់លូបានប្រវែងសរុប1529ម៉ែត្រ ស្មើនឹង41.32% ក្នុងនោះ ៖
+រណ្ដៅទីNW18 ៖ រើពុម្ពលាបកៅស៊ូការពារជម្រាបទឹក និងចាក់ខ្សាច់លប់អណ្តូងលូ ជាន់ទី1 ។បន្តចងដែកជាន់ទី2។
+រណ្ដៅទីNW17 ៖ ចាក់បេតុងរួច រើពុម្ពលាបកៅស៊ូការពារជម្រាបទឹក និងចាក់ខ្សាច់លប់អណ្តូងលូ ជាន់ទី1 ។
+រណ្ដៅទីNW16 ៖ ចងរបាដែករៀបពុម្ពចាក់បេតុងអណ្តូងលូ ជាន់ទី1 ។
+រណ្ដៅទីNW15 ៖ រើត្រឡប់ក្បាលខួងពីNW15 ទៅអណ្តូងលូទីNW14 ។
+រណ្ដៅទីNW14 ៖ ខួងដាក់បំពង់លូឆ្ពោះទៅ អណ្តូងទីNW15 បានប្រវែង68m។
+រណ្ដៅទីNW13 ៖ ចាក់បេតុងទ្រនាប់បាតគ្រឹះអណ្តូង។
+រណ្ដៅទីNW12 ៖ រៀបចំតំឡើងជើងសន្ទួចនិងដាក់ក្បាលខួងបំពង់លូ។
+រណ្ដៅទីNW11 ៖ ផ្សាដែកធ្នឹមទប់បន្ទះដែកស៊ីតផែល និងបន្តជីកដីរណ្តៅ។
+រណ្ដៅទីNW10 ៖ ជីកដីរណ្តៅដើម្បីពិនិត្យមើលប្រព័ន្ធក្រោមដី និងវាយបន្ទះដែកស៊ីតផែល។