កិច្ចប្រជុំ​ពិនិត្យ​បេសកកម្ម​ពាក់​កណ្ដាល​អាណត្តិ​របស់​​គម្រោង​កែ​លម្អ​ការ​អប់រំ​នៅ​មធ្យមសិក្សា​(SEIP)


រាជធានី​ភ្នំពេញ ៖ កិច្ចប្រជុំ​ពិនិត្យ​បេសកកម្ម​ពាក់​កណ្ដាល​អាណត្តិ​របស់​គម្រោង​កែ​លម្អ​ការ​អប់រំ​នៅ​មធ្យមសិក្សា​(SEIP) ក្នុង​គោល​បំណង​ពង្រឹង​ការ​គ្រប់គ្រង​តាមដាន និង​វាយ​តម្លៃ​គម្រោង​ដើម្បី​ឲ្យ​ការ​អនុវត្ត​គម្រោង​មាន​ប្រសិទ្ធភាព​ខ្ពស់។

ពិធី​នេះ​ត្រូវ​បាន​រៀបចំ​ឡើង​ក្រោមអធិបតីភាព​ឯកឧត្ដម​បណ្ឌិត​សភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា និង​មាន​ការចូលរួម​ពីសំណាក់​ថ្នាក់ដឹកនាំ​ក្រសួង​នាយកដ្ឋាន​ជំនាញ​ដៃគូ​អភិវឌ្ឍ​ជាច្រើន​រូបផងដែរ។

សូម​រំលឹក​ផង​ដែរ​ថា​គម្រោង​កែ​លម្អ​ការ​អប់រំ​នៅ​មធ្យមសិក្សា ដែល​ជា​គម្រោង​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​ការ​អប់រំ​កម្រិត​អនុវិទ្យាល័យ សម្រាប់​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​ឆ្លើយតប​នឹង​ស្តង់ដារ​តាមរយៈ​ការ​ផ្ដល់​ជូន​មូលនិធិ​កែ​លម្អ​សាលារៀន​បង្កើន​គុណភាព​គ្រូ​អនុវិទ្យាល័យ និង​ធ្វើឲ្យ​ប្រសើរ​ឡើ​នៃ​សម្ភារ​រូបវន្ត​សិក្សា​។​

ថ្ងៃទី១៩ ខែ​វិច្ឆិកា ឆ្នាំ២០១៩ | សាលា​គរុកោសល្យ​មត្តេយ្យ​មជ្ឈឹម