សម្តេចភក្តី សាយ ឈុំ អនុញ្ញាតជូន ឯកឧត្តម ហេនរី វ៉ាន់ធៀ ( Henry Van Thio ) ចូលជួបសម្តែងការគួរសម


រសៀលថ្ងៃអង្គារ ៨រោច ខែកក្ដិក ឆ្នាំកុរ ឯកស័ក ព .ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៩ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង ១៥:០០នាទី នៅវិមានព្រឹទ្ធសភា សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតជូន ឯកឧត្តម ហេនរី វ៉ាន់ធៀ ( Henry Van Thio ) អនុប្រធានាធិបតី នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា និងគណៈប្រតិភូចូលជួបសវនាការសម្តែងការគួរសមក្នុងឱកាសដែលឯកឧត្តមដឹកនាំគណៈប្រតិភូអញ្ជើញមកចូលរួមកិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិកឆ្នាំ២០១៩នៅព្រះរាជាណាចក្រកម្ពុជា…៕