រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានទទួលជួបសម្តែងការគួរសម និងជម្រាបលាពីសំណាក់លោកជំទាវ Angela Corcoran ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំព្រះរាជាណាចក្រកម្ពុជា


នៅរសៀលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ ២០១៩ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានទទួលជួបសម្តែងការគួរសម និងជម្រាបលាពីសំណាក់លោកជំទាវ Angela Corcoran ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំព្រះរាជាណាចក្រកម្ពុជា នៅទីស្តីការក្រសួងបរិស្ថាន ខណៈលោកជំទាវត្រូវ បញ្ចប់បេសកកម្មការទូតនៅកម្ពុជា។ ភាគីទាំងពីរបានលើកឡើងពីកិច្ចសហប្រតិបត្តិរវាងកម្ពុជា និងអូស្ត្រាលីលើ វិស័យបរិស្ថាន និងសន្យាបន្តកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ និងល្អប្រសើរថែមទៀត។