លោកជំទាវ ម៉ែន សំអន បានទទួលគណ:ប្រតិភូឡាវ ដែលដឹកនាំដោយ ឯកឧត្តម សាយ សោមភូនភូមិវីហាន នៅសណ្ឋាគារភ្នំពេញ


លោកជំទាវឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាអនុប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងជាប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជាបានទទួលគណៈប្រតិភូដែលដឹកនាំដោយ ឯកឧត្តម សាយ សោមភូនភូមិវីហាន សមាជិកការិយាល័យនយោបាយមជ្ឈឹមបក្សបដិវត្តប្រជាជនឡាវ និងជាប្រធានគណៈកម្មាធិការ មជ្ឈឹមរណសិរ្សកសាងជាតិឡាវ នារាត្រីថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៧ នៅសណ្ឋាគារភ្នំពេញ រាជធានីភ្នំពេញ ។

លោកជំទាវក៏បានមានប្រសាសន៏ថា៖ ប្រជាជនកម្ពុជា តែងចងចាំ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបក្ស រដ្ឋ រណសិរ្ស និងប្រជាជនឡាវ ជាបងប្អូន ដែលរយៈកាលកន្លងមក តែងតែជួយឧបត្ថម្ភ និងគាំទ្រនៅគ្រប់កាលៈទេសៈ ដល់បុព្វហេតុរំដោះជាតិ កសាងសន្តិភាព និងវឌ្ឍនភាពរបស់កម្ពុជា ។
ឆ្លៀតក្នុងឱកាសនោះផងដែរ ឯកឧត្តម សាយសំភូន ភូមិវិហាន បានលើកឡើងអំពីការរីកចម្រើនរបស់កម្ពុជា និងបានឆ្លុះបញ្ចាំងឲ្យឃើញពីការរួមសាមគ្កីគ្នាជាធ្លុងតែមួយ នៅក្នុងសង្គមប្រជាជាតិខ្មែរ ដែលជាផ្នែកមួយក្នុងការអភិវឌ្ឍន៍ប្រទេសកម្ពុជាឲ្យមានការរីកចម្រើនជាលំដាប់លើគ្រប់វិស័យរហូតមកដល់ពេលបច្ចុប្បន្ននេះ។

លោកជំទាវក៏បានស្នើរឲ្យទំនាក់ទំនងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកាន់តែមានការរីកចម្រើនឥតឈប់ឈរពីមួយថ្ងៃទៅមួយថ្ងៃ ។