ឯកឧត្តមអភិបាលខេត្តកំពង់ឆ្នាំង រួមដំណើរដោយ លោក ដោក ប៊ុនថុន បានចុះពិនិត្យការងារបូមទឹកសង្គ្រោះស្រូវវស្សា


នៅថ្ងៃសៅរ៍ ១២រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៩ ឯកឧត្តមអភិបាលខេត្តកំពង់ឆ្នាំង រួមដំណើរដោយ លោក ដោក ប៊ុនថុន ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ឆ្នាំង និងលោកអភិបាលស្រុករលាប្អៀរ បានចុះពិនិត្យការងារបូមទឹកសង្គ្រោះស្រូវវស្សា ស្ថិតនៅ ០៥ភូមិ ក្នុងឃុំ(ព្រៃខ្មែរ, រលាប្អៀរ និងឃុំអណ្តូងស្នាយ) នៃស្រុករលាប្អៀរ ដែលមានការប៉ះពាល់ ចំនួនសរុប ២១១ហិកតា។