រដ្ឋបាលខេត្តកំពង់ឆ្នាំងប្រារព្វធ្វើទិវាអន្តរជាតិរំលឹកដល់ជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍លើកទី១៤


កំពង់ឆ្នាំងៈទិវាអន្តរជាតិខួបលើកទី១៤ រំលឹកដល់ជនរងគ្រោះ ដោយគ្រោះថ្នាក់ចរាចរណ៍នាឆ្នាំនេះខេត្តកំពង់ឆ្នាំងបានប្រារព្វធ្វើក្រោមអធិបតីភាព ឯកឧត្តម ឡុង ឈុន ឡៃ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តមឈួរ ច័ន្ទឌឿនអភិបាលខេត្តកំពង់ឆ្នាំង ព្រមទាំងមានការចូលរួមពីសំណាក់លោក លោកស្រីជាប្រធានមន្ទីរអង្គភាពជុំវិញខេត្តមន្រ្តីរាជការសិស្សានុសិស្សយ៉ាងច្រើនកុះករ។

នៅក្នុងទិវានេះ បាននិមន្តព្រះសង្ឃបង្សុកូលឧទ្ទិសកុសលផលបុណ្យដល់អ្នកដែលស្លាប់ក្នុងឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍ផងដែរ ។