ក្រុមការងារបច្ចេកទេសផ្នែកជលសាស្រ្ដ បានបន្តចុះធ្វើការថែទាំស្ថានីយជលសាស្រ្ដស្វ័យប្រវត្តិ និងធ្វើការវាស់ធារទឹកចំនួន ០៣កន្លែង


នៅថ្ងៃសៅរ៍ ១២រោច ខែ​កត្តិក​ ឆ្នាំកុរ ឯកស័ក​ ព.ស​ ២៥៦៣​ ត្រូវនឹងថ្ងៃទី​២៣ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្រុមការងារបច្ចេកទេសផ្នែកជលសាស្រ្ដ បានបន្តចុះធ្វើការថែទាំស្ថានីយជលសាស្រ្ដស្វ័យប្រវត្តិ និងធ្វើការវាស់ធារទឹកចំនួន ០៣កន្លែង រួមមានស្ថានីយស្ពានកន្ទួត ស្ថានីយស្ពានតាសាល និងស្ថានីយឃ្លៀច ដែលស្ថិតក្នុងខេត្តកំពង់ស្ពឺ។ ក្រុមការងារបាន ៖
១/ ការងារថែទាំស្ថានីយ
– ធ្វើ Calibration ឧបករណ៍ជៀសវាងទទួលបានទិន្នន័យខុសប្រក្រតី
– សម្អាតឧបករណ៍វាស់កម្រិតទឹកភ្លៀង និងផ្ទាំង Solar ជៀសវាងការផ្ដល់ថាមពលមិនគ្រប់គ្រាន់ដល់ស្ថានីយ
– កាប់មែកឈើ និងសម្អាតទីធ្លាស្ថានីយ
– ទាញយកទិន្នន័យស្ថានីយដែលមានការរអាក់រអួលក្នុងការបញ្ជូនដើម្បីបំពេញបន្ថែមក្នុងម៉ាសុីនកុំព្យូទ័រគ្រប់គ្រងទិន្នន័យ
២/ ការងារវាស់ធារទឹក
ក្រុមការងារបានសិក្សាបរិមាណលំហូរទឹក ដើម្បីរកទំនាក់ទំនងរវាងធារទឹក និងកម្ពស់ទឹក (Rating Curve) នៅតាមស្ថានីយទាំង ០៣កន្លែងនេះផងដែរ។