ឯកឧត្តម សោម សុផាត បានអំពាវនាវអោយក្មួយៗកុមារកំព្រាត្រូវខិតខំសិក្សារៀនសូត្រដើម្បីអនាគតល្អរបស់ខ្លួន


កំពង់ឆ្នាំងៈឯកឧត្តម សោម សុផាត អនុប្រធានគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំងបានអំពាវនាវបែបនេះនៅព្រឹកថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្នុងពិធីជួបសំណេះសំណាលនិងសាកសួរសុខទុក្ខកុមារកំព្រានៅមណ្ឌលកុមារកំព្រាខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពី ឯកឧត្តមលោកជំទាវសមាជិកគណបក្សខេត្តផងដែរ។

ឯកឧត្តម សោម សុផាត ក៏បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើការសាកសួរសុខទុក្ខពីសំណាក់សម្តេចប្រមុខថា្នក់ដឹកនាំគណបក្សប្រជាជនកម្ពុជាសម្តេចតែងតែយកចិត្តជាមួយក្មួយៗកុមារកំព្រាគ្រប់ទីកន្លែងជាពិសេសបានផ្គត់ផ្គង់របបប្រចាំថ្ងៃនិងអោយក្មួយៗបានរៀនសូត្រសំរាប់អនាគតដ៏ល្អរបស់ខ្លួននាពេលអនាគត។

ក្នុងឱកាសនោះឯកឧត្តមសោម សុផាតនិងឯកឧត្តមលោកជំទាវដែលបានចូលរួមបានចែកថវិកាជូនក្មួយៗកុមារកំព្រានិងបានរៀបចំហូបអាហារសាមគ្គីជូនក្មួយៗផងដែរ៕