សៀមរាប៖លោកជំទាវ ព្រុំ សុភី អនុរដ្ឋលេខាធិកាក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារបច្ចេក ទេស យេនឌ័រ ក្រសួងបរិស្ថាន បានអញ្ជើញក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពីការបញ្រ្ជាបយេនឌ័រក្នុងគម្រោង សាកល្បងរេដបូក ដែលមានការចូលរួមពីលោកស្រី ថាច់ផាន់ណាឌី រដ្ឋបាលជលផល នៃក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ ហើយសិក្ខសាលានេះមានរយៈពេលថ្ងៃ ចាប់ផ្តើមនាថ្ងៃទី២៥-២៦ ខែវិច្ចកា ឆ្នាំ២០១៩។
មានប្រសាសន៍ក្នុងឱសាសន៍នោះលោកជំទាវ ព្រុំ សុភី បានលើកឡើងថា ៖ផែនការយុទ្ធសាស្រ្ត នេះត្រូវបានរៀបចំឡើង សំដៅកែប្រែនិងធានាឱ្យមានសមភាពយេនឌ័រ កែប្រែនូវ វិសមភាពលើទំនាក់ទំនងរវាងស្រ្តី និងបុរសក្នុងការគ្រប់គ្រង ចាត់ចែង និងការធ្វើសេចក្តីសម្រេចចិត្ត ដែលជាការផ្តល់លទ្ធភាព ក្នុងការលើក កម្ពស់ ស្ថានភាព និងសមត្ថភាពស្រ្តីក្នុងការរបំពេញការងារក្នុងវិស័យ និងការងារស្នូលក្នុង អង្គភាព ដើម្បីឆ្លើយ តបនឹងតម្រូវការក្នុងការធ្វើឱ្យមានសមភាព និងសមធម៌យេនឌ័រ និងដើម្បីបង្កើនឱ្យមានការចូលរួមកាន់តែ ប្រសើរថែមទៀតរវាងបុរស និងស្រ្តីក្នុងវិស័យបរិស្ថាន ដែលស្របតាមចក្ខុវិស័យនគោលនយោបាយ របស់ រារដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងឈ្លាសវៃបំផុតរបស់ សម្តេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរា ជាណាចក្រកម្ពុជា និងគោលដៅ អភិវឌ្ឍន៍ប្រកប ដោយ ចីរភាព។
លោកជំទាវ បានបន្តទៀតថា៖លក្ខខណ្ឌដ៏សំខាន់មួយក្នុងការអនុវត្តកម្មវិធីរេដបូក ដែលប្រទេស និងគម្រោង រេដបូកនានាត្រូវគោរពតាមគឺ គោលការណ៍ទាំង៧ របស់ប្រព័ន្ធធានាសុវត្ថិភាពរេដបូកទីក្រុងកាន់គុណ ដែលសំដៅកាត់បន្ថយហានិភ័យរបស់សកម្មភាពរេដបូកដែលអាចមានដល់សង្គម និងបរិស្ថាន ហើយព្យាយាមរក្សាក៌ដូចជាបង្កើនពហុប្រយោជន៌នានាដល់អ្នកពាក់ព័ន្ធ។ ក្នុងលក្ខខ័ណ្ឌទាំង៧នេះ យកចិត្តទុកដាក់ជាខ្លាំងលើការគោរពសិទ្ធរបស់សហគមន៍ ជនជាតិជាតិដើមភាគតិច និងលើកកម្ពស់ការចូលរួមនិងបង្កើនផលប្រយោជន៍ពីការអនុវត្តគម្រោងដល់ស្រ្តី ។ ការលើកកម្ពស់និងការគិតគូពីសមធមន៍យេនឌ័រគឺមានបញ្ហាប្រឈមជាចម្រើន ដោយសារមូលហេតុជាច្រើនទាក់ទងនឹងវប្បធម៌ សេដ្ឋកិច្ច និងសង្គមកិច្ច ដូចនេះទាមទារឲ្យអ្នកអនុវត្តគម្រោង ឬអ្នកធ្វើការផ្ទាល់ជាមួយសហគមន៍ក្នុងការគ្រប់គ្រង និងអភិរក្សព្រៃឈើ ត្រូវព្យាយាមស្វែងយល់លម្អិតពីភាពប្រឈមរបស់ស្ត្រី និងបង្កឱកាសឲ្យស្រ្តីបានចូលរួម ទទួលបានការពង្រឹងសមត្ថភាព ទាំងផ្នែកបច្ចេកទេស បង្កើនភាពអង់អាចក្នុងការសម្រេចចិត្ត និងទទួលផលប្រយោជន៍ពីព្រៃឈើ ផ្អែកលើសមធម៌ពីព្រៃឈើ។
គួរបញ្ជាក់ថា៖សិក្ខាសាលាបណ្តុះបណ្តាលនេះមានគោលបំណងជួយដល់អ្នកអនុវត្តគម្រោងសាកល្បងរេដបូកទាំងបី ក្រោមសមត្ថកិច្ចអនុវត្តរបស់ស្ថាប័នទាំងបី(GDANCP,FA, & FiA) ឲ្យស្វែងយល់ពី៖
ទស្សនទានយេនឌ័រនិងការកសាងជំនាញស្តីពីការ វិភាគបញ្ហាយេនឌ័រដែលអាចកើតចេញពីការអនុវត្តគម្រោង ហើយកសាងផែនការសកម្មភាពយេនឌ័រសម្រាប់គម្រោងទាំង៣ ដើម្បីធ្វើការឆ្លើយតបបញ្ហាយេនឌ័រនិងស្វែងរកវិធីសាស្រ្តក្នុងការលើកកម្ពស់យេនឌ័រ(គម្រោងនិរន្តរភាពនៃការគ្រប់គ្រងឧទ្យានជាតិភ្នំគូលែន, គម្រោងពង្រឹងការអនុវត្តភាពជាដៃគូនៅព្រែកលើឃុំសំរោង, គម្រោងស្តារឡើងវិញព្រៃលិច ទឹក) និងការវិភាគនិងតាមដានលទ្ធផលបញ្ជ្រាបយេន ឌ័រ ក្នុងសកម្មភាពគម្រោង។