ឯកឧត្តម ឈួរ ច័ន្ទឌឿន បានថ្លែងនូវការកោតសរសើរដល់ថ្នាក់ដឹកនាំខេត្ត កងកំលាំងប្រដាប់អាវុធ មន្រ្តីរាជការដែលបានសហការគ្នាបំពេញការងារនិងធានាសុវត្ថិភាពជូនប្រជាពលរដ្ឋបានល្អប្រសើរ


កំពង់ឆ្នាំងៈឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំងបានថ្លែងបែបនេះនាព្រឹកនឹងថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់រដ្ឋបាលខេត្តប្រចាំខែវិច្ឆិកា និងលើកទិសដៅការងារសម្រាប់អនុវត្តបន្ត។

កិច្ចប្រជុំបានពិនិត្យឆ្លងរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំខែវិច្ឆិកា របស់រដ្ឋបាលខេត្ត, របាយការណ៍វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣ ឆ្នាំ២០១៩, ការត្រៀមរៀបចំពិធី និងទទួលបដិសណ្ឋាកិច្ចថ្នាក់ដឹកនាំថ្នាក់ជាតិ និងបញ្ហាសំខាន់ៗមួយចំនួនទៀត។