វេទិកាសហគមន៍ កសិកម្មក្រោមប្រធានបទ យុទ្ធសាស្រ្តគាំទ្រវិស័យកសិកម្មនិងទីផ្សារកសិកម្មខ្នាតតូច


កំពង់ឆ្នាំងៈ វេទិកាសហគមន៍កសិកម្ម ត្រូវបានធ្វើឡើងក្រោមប្រធានបទ យុទ្ធសាស្រ្តគាំទ្រវិស័យកសិកម្ម និង ទីផ្សារកសិកម្មខ្នាតតូច ដែលគាំទ្រដោយអង្គការដៃគូ ជាមួយមន្ទីរកសិកម្មរុក្ខាប្រមាញ់និង នេសាទ ខេត្តកំពង់ឆ្នាំង។

វេទិកានេះត្រូវបានប្រារព្ធធ្វើនៅព្រឹកថ្ងៃទី២៦ ខែវិច្ឆិការ ឆ្នាំ២០១៩ ក្រោមអធិបតីភាពឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង និង មានការចូលរួមពីសំណាក់លោក លោកស្រីជាប្រធានមន្ទីរអង្គភាពជំុវិញខេត្ត និង សហគមន៍អភិវឌ្ឍន៍កសិកម្ម ក្នុងខេត្តកំពង់ឆ្នាំង និង ខេត្តពោធ៍ិសាត់ ជាច្រើនរូបចូលរួមផងដែរ។