នាព្រឹកថ្ងៃអង្គារ ១៥រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ ២០១៩ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា រាជធានីភ្នំពេញ ឯកឧត្តមបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីក្នុងទិវាជាតិលើកកម្ពស់អនាម័យជនបទលើកទី ១០ ក្រោមប្រធានបទ “អនាម័យសម្រាប់ទាំងអស់គ្នា ” និងពិធីប្រកាសផ្សព្វផ្សាយផែនការសកម្មភាពជាតិជំហានទី ២ និងផែនការត្រៀមបម្រុងឆ្លើយតបគ្រោះអាសន្នស្ដីពី ការផ្គត់ផ្គង់ទឹក ការសំអាត និងអនាម័យជនបទ ឆ្នាំ ២០១៩-២០២៣។