ឯកឧត្តម គួច ចំរើន អញ្ជើញចូលរួមក្នុងពិធី សម្ពោធសណ្ឋាគារ និងមណ្ឌលកម្សាន្តដាយម៉ិនស៊ីនៅខេត្តព្រះសីហនុ


ព្រះសីហនុ ៖សណ្ឋាគារ និងមណ្ឌលកម្សាន្តដាយម៉ិនស៊ី ស្ថិតក្នុងសង្កាត់លេខ៣ ក្រុង ខេត្ត ព្រះសីហនុ បានបើកសម្ពោធជាផ្លូវការដោយការចូលរួមពីឯកឧត្តម មួន សារ៉ន ទីប្រឹក្សាផ្ទាល់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ នាព្រឹកថ្ងៃអង្គារ ១៥រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានបញ្ជាក់ថា សណ្ឋាគារ និងមណ្ឌល កម្សាន្ត ដាយម៉ិនស៊ី ជាសមិទ្ធផលទេសចរណ៍ សេដ្ឋកិច្ចថ្មីមួយទៀត សម្រាប់ខេត្តព្រះសីហនុ ផ្អែកលើគោលនយោបាយ ផ្លូវមួយ ខ្សែក្រវាត់មួយ របស់ឯកឧត្តមប្រធានាធិបតី ស៊ី ជិនពីង និងការដាក់ចេញនូវយុទ្ធសាស្ត្រចតុកោណតំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះជា ណាចក្រកម្ពុជាធ្វើឱ្យប្រទេសកម្ពុជាមានសុខសន្តិភាព ទាក់ទាញវិនិយោគិនយ៉ាងច្រើន ពីបរទេស ពិសេសអ្នកវិនិយោគិនចិន ពិតជាបានចូលរួមចំណែកអភិវឌ្ឍន៍ខេត្តព្រះសីហនុ។ ផ្អែកលើសក្តានុពលពីធម្មជាតិ ដែលខេត្តព្រះសីហនុខេត្តតំបន់ឆ្នេរ មានខ្សាច់សស្អាត ព្រៃ ធម្មជាតិស្រស់ ជាការទាក់ទាញភ្ញៀវទេសចរ និងអ្នកវិនិយោគ ដោយសារការគិតគូរកសាងបំ ពេញបន្ថែម ដើម្បីបម្រើសេចក្តីត្រូវការរបស់យើង។

ឯកឧត្តមបន្តថា ខេត្តព្រះសីហនុ មានកំពង់ផែអន្តរជាតិទឹកជ្រៅ ត្រូវបានពង្រីកការ ដឹកជញ្ជូនកាន់តែមានភាពងាយស្រួលអាចឱ្យនាវាធុនធំចេញ ចូល ធ្វើឱ្យតម្លៃដឹកជញ្ជូន កាន់តែថោក ក្នុងការប្រកួតប្រជែង។ ជំរុញការកសាងពង្រីក ព្រលានយន្តហោះអន្តរជាតិ សម្រាប់ផ្តល់ភាព ងាយស្រួលឱ្យយន្ត ហោះប្រភេទធុនធំ ចុះចតប្រសើរឡើងថែមទៀតបម្រើ សេវាតាមផ្លូវ អាកាសកាន់តែងាយស្រួល។ រាជរដ្ឋាភិបាលក៏បានកសាង ផ្លូវល្បឿនលឿន តភ្ជាប់ពីរាជធានីភ្នំពេញ មកកាន់ខេត្តព្រះសីហនុ នឹងដាក់ឱ្យដំណើរការនៅចុងឆ្នាំ២០២២ ខាងមុខនេះផងដែរ។

ឯកឧត្តម គួច ចំរើន បានបន្តថា ក្នុងនាមគណៈបញ្ជាការឯកភាពខេត្ត និងខិតខំដឹកនាំ ការពារសន្តិសុខ សុវត្ថិភាព ការផ្តល់ឱកាសការពារសុខសុវត្ថិភាពជូនភ្ញៀវទេសចរជាតិ អន្តរជាតិ និងអ្នកវិនិយោគិន។ រដ្ឋបាលខេត្តបានចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន ហូវ៉ៃ ធ្វើការបំពាក់កាំម៉ារ៉ាសុវត្ថិភាព នៅតាមបណ្តាដងផ្លូវ ថ្នល់សំខាន់ៗ អាចចាត់ទុកថា ជាផ្នែក មួយ នៃទីក្រុងវៃឆ្លាតរបស់យើងក្នុងការគ្រប់គ្រងសន្តិសុខកាន់តែល្អប្រសើរថែមទៀត។

ឯកឧត្តមបន្តទៀតថា នៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៩ខាងមុខនេះ រដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលចិននឹងប្រជុំធ្វើការចរចារពាណិជ្ជសេរី ផ្តើមចេញពីកិច្ចព្រមព្រៀងពាណិជ្ជកម្ម សេរីផ្តល់ឱកាសដល់អ្នកវិនិយោគទុននៅព្រះរាជាណាចក្រកម្ពុជា ពិសេសនៅខេត្តព្រះសី ហនុនេះជាការខិតខំរបស់រាជរដ្ឋាភិបាល និងអាជ្ញាធរ មូលដ្ឋាន ព្រមទាំងបានសំណូមពរ ផ្តល់កិច្ចសហការផ្តល់ព័ត៌មានមករដ្ឋបាលខេត្ត ដើម្បីខិតខំប្រឹងប្រែងដោះស្រាយបន្តទៀត ផ្តល់ឱកាស សម្រាប់អ្នកវិនិយោគ និងទេសចរណ៍មកកាន់ខេត្តព្រះសីហនុ សូមបងប្អូនដែល មកប្រកប របរទទួលទាននៅព្រះរាជាណាចក្រកម្ពុជា ត្រូវចូលរូមគោរពច្បាប់ចរាចរណ៍ ច្បាប់ពន្ធដារ ច្បាប់ការងារ ព្រមទាំងច្បាប់ផ្សេងៗទៀត នៅព្រះរាជាណាចក្រកម្ពុជា ដើម្បីរស់ នៅប្រកបដោយសុខុដុមរមនាជាមួយគ្នា ចែករំលែកវប្បធម៌ ប្រពៃណី ដើម្បីឱ្យប្រជាជនទាំង ពីរមានការយល់ដឹងពីគ្នាទៅវិញទៅមក នៅក្នុងសហគមន៍ មួយប្រកបដោយ សុខដុមនីយកម្ម និងសូមជូនពរឱ្យសណ្ឋាគារ និងមណ្ឌលកម្សាន្តដាយម៉ិនស៊ីប្រកបដោយជោគជ័យ៕