ក្រុមការងារបច្ចេកទេសផ្នែកជលសាស្រ្ដ បានបន្តចុះធ្វើការថែទាំស្ថានីយជលសាស្រ្ដស្វ័យប្រវត្តិ ០២កន្លែង ក្នុងខេត្តកោះកុង


នៅថ្ងៃអង្គារ ១៥រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្រុមការងារបច្ចេកទេសផ្នែកជលសាស្រ្ដ បានបន្តចុះធ្វើការថែទាំស្ថានីយជលសាស្រ្ដស្វ័យប្រវត្តិ ០២កន្លែង (ស្ថានីយស្ពានកោះកុង និង ស្ថានីយស្ពានតាតៃ) ដែលស្ថិតក្នុងខេត្តកោះកុង។ ក្រុមការងារបាន ៖
១/ ការងារថែទាំស្ថានីយ
– ធ្វើ Calibration ទិន្នន័យដែលវាស់ដោយឧបករណ៍
– សម្អាតឧបករណ៍វាស់កម្រិតទឹកភ្លៀង
– ពិនិត្យរាល់ទិន្នន័យដែលវាស់ដោយ Sensor របស់ឧបករណ៍ ជៀសវាងការមានភាពមិនប្រក្រតី
២/ ការងារវាស់ធារទឹក
ក្រុមការងារបានវាស់បរិមាណលំហូរទឹក ដើម្បីរកទំនាក់ទំនងរវាងធារទឹក និងកម្ពស់ទឹក (Rating Curve) នៅតាមស្ថានីយទាំង០២ នេះផងដែរ។