នាយកដ្ឋានព័ត៌មាន នៃក្រសួងកិច្ចការនារី បានរៀបចំបើកសិក្ខាសាលាផ្សព្វផ្សាយ ស្តីពីការអនុវត្តក្រមប្រតិបត្តិប្រព័ន្ធផ្សព្វផ្សាយ សម្រាប់ការរាយការណ៍អំពើហិង្សាលើស្ត្រី និងការលើកកម្ពស់សមភាពយេនឌ័រ


ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ នាយកដ្ឋានព័ត៌មាន នៃក្រសួងកិច្ចការនារី បានរៀបចំបើកសិក្ខាសាលាផ្សព្វផ្សាយ ស្តីពីការអនុវត្តក្រមប្រតិបត្តិប្រព័ន្ធផ្សព្វផ្សាយ សម្រាប់ការរាយការណ៍អំពើហិង្សាលើស្ត្រី និងការលើកកម្ពស់សមភាពយេនឌ័រក្រោមអធិបតីលោកជំទាវ ម៉ាន ចិន្តា រដ្ឋលេខាធិការក្រសួងកិច្ចការនារី នៅភោជនីយដ្ឋានទន្លេបាសាក់២។ គោលបំណង៖ ១. ដើម្បីផ្សព្វផ្សាយដល់បណ្តាញសិល្បករ ពិធីករ ពិធីការនី អ្នកនិពន្ធ ឱ្យបានយល់ដឹងអំពីស្ថានភាពនៃអំពើហិង្សាទាក់ទងនឹងយេនឌ័រនាពេលបច្ចុប្បន្នសម្រាប់ការនិពន្ធ និងការសម្តែងដែលទាក់ទងនឹងអំពើហិង្សាលើស្ត្រី និងក្មេងស្រី។ ២. ជំរុញការយល់ដឹង និងលើកទឹកចិត្តដល់បណ្តាញអ្នកសិល្បករ ពិធីករ ពិធីការនី អ្នកនិពន្ធឱ្យចូលរួមក្នុងការអនុវត្តក្រមប្រតិបត្តិផ្សព្វផ្សាយ ការរាយការណ៍ព័ត៌មានអំពើហិង្សាលើស្ត្រីកាន់តែមានប្រសិទ្ធភាព។