ពិភាក្សាឆ្លងពង្រាងផែនការអភិវឌ្ឍន៍ទេសចរណ៍ខេត្តកំពត


ព្រឹកថ្ងៃពុធ ០១កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពតបានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំពិភាក្សាដើម្បីឆ្លងសេចក្តីព្រាងផែនការអភិវឌ្ឍន៍ទេសចរណ៍ខេត្តកំពតសម្រាប់ឆ្នាំ២០១៩-២០២៣។ កិច្ចប្រជុំនេះបានធ្វើឡើងនៅសាលប្រជុំរបស់ក្រុមប្រឹក្សាខេត្តដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រុងស្រុក មន្ទីរអង្គភាព និងមន្ត្រីជំនាញពាក់ព័ន្ធក្នុងខេត្តទាំងមូល។
សមាជិកនៃអង្គប្រជុំបានឯកភាព និងអនុម័តទាំងស្រុងចំពោះសេចក្តីព្រាងផែនការទេសចរណ៍ខេត្តកំពតសម្រាប់រយៈពេល០៥ឆ្នាំដែលមានចំនួន៣៧ទំព័រ ស្មើនឹង១១ជំពូក៕
ទាក់ទិននឹងការគាំទ្រលើពង្រាងផែនការអភិវឌ្ឍន៍ទេសចរណ៍នេះ ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តកំពតបានជំរុញដល់គ្រប់ផ្នែកពាក់ព័ន្ធត្រូវចូលរួមសហការជាមួយមន្ត្រីជំនាញបំណងធ្វើឱ្យវិស័យទេសចរណ៍ក្នុងខេត្តកាន់តែរីកចម្រើនដើម្បីផលប្រយោជន៍ទាំងអស់គ្នា៕