ឯកឧត្តមបណ្ឌិត អ៊ុក រ៉ាប៊ុន បានអញ្ជើញពិនិត្យការដ្ឋានសាងសង់ និងជួសជុលផ្លូវ ស្ពាន ដែលទទួលរងការខូចខាតដោយសារទឹកជំនន់


នាព្រឹកថ្ងៃ ពុធ ១កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ ឯកឧត្តមបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញពិនិត្យការដ្ឋានសាងសង់ និងជួសជុលផ្លូវ ស្ពាន ជាបន្ទាន់ ដែលទទួលរងការខូចខាតដោយសារទឹកជំនន់ ចាប់ពីគល់ស្ពានគីហ្សូណា ឃុំទន្លេបិទទៅដល់ស្ពានព្រែកតាកុច ដែលមានប្រវែង ៦៩,៥ គ.ម ស្ថិតនៅក្នុងស្រុកត្បូងឃ្មុំ និងស្រុកក្រូចឆ្មារ និងកំណាត់ផ្លូវពីឃុំប៉ឹស២ ទៅឃុំឈូក ដែលមាន ប្រវែង ៩ គ.ម ស្ថិតក្នុងស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ៕