ក្រុមការងារបច្ចេកទេសផ្នែកឧតុនិយម បានចុះថែទាំ និងជួសជុល ស្ថានីយឧតុនិយមស្វ័យប្រវត្តិ ចំនួន ២កន្លែង


នៅថ្ងៃពុធ ១កើត ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្រុមការងារបច្ចេកទេសផ្នែកឧតុនិយម បានចុះថែទាំ និងជួសជុល ស្ថានីយឧតុនិយមស្វ័យប្រវត្តិ ចំនួន ២កន្លែង ដែលមាន ស្ថានីយស្រុកបាទី និងស្ថានីយសំរោង ស្ថិតក្នុងខេត្តតាកែវ។ ក្រុមការងារបាន ៖
-ត្រួតពិនិត្យប្រអប់ទទួលទិន្នន័យ (data logger) ដើម្បីបញ្ជូនទិន្នន័យទៅកាន់ម៉ាស៊ីនមេ (Computer Server) បានល្អ។
– ធ្វើការ upgrade framework RTU (ប្រអប់ទទួល និងបញ្ជូនទិន្នន័យ)
– លាងសម្អាតឧបករណ៍វាស់ស្ទង់ដូចជា៖ សីតុណ្ហភាព ទឹកភ្លៀង សំណើមបរិយាកាស រំហួត ផ្ទាំងសូឡា ទិសដៅ និងល្បឿនខ្យល់។
– ពិនិត្យរាល់ទិន្នន័យដែលវាស់ដោយ Sensor របស់ឧបករណ៍វាស់ស្ទង់ ជៀសវាងការមានភាពមិនប្រក្រតី
– សម្អាតទីធ្លាក្នុងបរិវេណស្ថានីយ។