ពិធីសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការអគារការិយាល័យថ្មី ថ្នាក់ដឹកនាំព្រឹទ្ធសភា


ព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០១៧ ម៉ោង ៨:៣០នាទីព្រឹក នៅវិមានព្រឹទ្ធសភា មានប្រារព្វពិធីសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការនូវអាគារខុទ្ទកាល័យថ្មីរបស់ថ្នាក់ដឹកនាំព្រឹទ្ធសភា ចំនួន០១ខ្នង កម្ពស់០៣ជាន់ ដែលជាជំនួយរបស់រដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន ជូនដល់ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចវិបុសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា៕