ក្រុមការងារបច្ចេកទេសរបស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានធ្វើការជួសជុលថែទាំផ្លូវចំនួន ០៥ខ្សែ


ថ្ងៃទី២៧ ខែ វិច្ឆិកា ឆ្នាំ២០១៩ ក្រុមការងារបច្ចេកទេសរបស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានធ្វើការជួសជុលថែទាំផ្លូវចំនួន ០៥ខ្សែដូចខាងក្រោម ៖
1-គម្រោងជួសជុលផ្លូវខេត្តលេខ266C(ចំណុចបំបែកផ្សារព្រះដាក់) ស្ថិតក្នុងភូមិព្រះដាក់ ឃុំព្រះដាក់ ស្រុកបន្ទាយស្រី ថ្ងៃនេះបានបន្តសកម្មភាពចាក់បេតុងតួផ្លូវបន្តទៀត។

2-បន្ទាប់ពីបានបញ្ចប់ការងារកាត់សម្អាតរុក្ខជាតិសង្ខាងផ្លូវជាតិលេខ68 រហូតទៅដល់ព្រំប្រទល់ខេត្តសៀមរាប-ឧត្តមានជ័យ ស្ថិតក្នុងស្រុកស្រីស្នំ។ ថ្ងៃនេះបានធ្វើការសម្អាត និងលាបថ្នាំបង្កាន់ដៃស្ពាន តាមបណ្ដោយផ្លូវផងដែរ។

3-បានបន្តធ្វើការកៀរសម្រួលដីក្រហមនៅផ្លូវខេត្តលេខ2641B ចាប់ពីឃុំស្រែណូយ ស្រុកវ៉ារិន រហូតដល់ឃុំតាសៀម ស្រុកស្វាយលើ។

4-មន្ត្រីការិយាល័យសាធារណការ និងដឹកជញ្ជូនស្រុកជីក្រែង ស្រុកសូទ្រនិគម បានបន្តជួសជុលគម្របលូតាមបណ្ដោយផ្លូវជាតិលេខ6 ស្ថិតក្នុងភូមិសាស្ត្រស្រុកនីមួយៗ។

5-បានបន្តធ្វើការជួសជុលកម្រាលកៅស៊ូDBST លើផ្លូវខេត្តលេខ265B (កំពង់ក្ដី-អន្លង់សំណរ ស្រុកជីក្រែង) ចន្លោះគ.ម2 ដល់គ.ម3 ។