សម្តេចភក្តី សាយ ឈុំ អញ្ជើញបំពាក់គ្រឿងឥស្សរិយយស និងមេដាយការងារ ជូនថ្នាក់ដឹកនាំ និងមន្រ្តីចំនួន២៦៧រូប ដែលខិតខំបំពេញការងារ មានស្នាដៃល្អក្នុងការបំពេញភារកិច្ចបម្រើជាតិមាតុភូមិ នាពេលកន្លងមក


រសៀលថ្ងៃព្រហស្បតិ៍ ២កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ និងបំពាក់គ្រឿងឥស្សរិយយស និងមេដាយការងារ ជូនថ្នាក់ដឹកនាំ និងមន្រ្តី ចំនួន២៦៧រូប ដែលខិតខំបំពេញការងារ មានស្នាដៃល្អក្នុងការបំពេញភារកិច្ចបម្រើជាតិមាតុភូមិ នាពេលកន្លងមក៕