បន្ទាប់ពីការអំពាវនាវរបស់សម្តេចតេជោ ដើម្បីជួយដល់មន្ទីរពេទ្យកាល់ម៉ែត ឥឡូវនេះសប្បុរសជនដែលបានចូលរួម បានថវិកាសរុបចំនួន 64,043,561$ ទាំងថវិការដ្ឋ៣០លានដុល្លាទៀត សរុបបានចំនួន 94,043,561$


មុននេះបន្តិចសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបង្ហោះឲ្យដឹងថា៖ បន្ទាប់ពីការអំពាវនាវរបស់ខ្ញុំ ដើម្បីជួយដល់មន្ទីរពទ្យកាល់ម៉ែត មកដល់ ពេលនេះសប្បុរសជនដែលបានចូលរួម បានថវិកាសរុបចំនួន64,043,561$។ បើគិតទាំងថវិការដ្ឋ៣០លានដុល្លាផង មានចំនួន94,043,561$។ សូមអរគុណចំពោះសប្បុរសជនដែល បានបរិច្ចាគដើម្បីសង្រ្គោះជិវិតមនុស្ស និងសង្ឃឹមថានឹងមានសប្បុរសជនផ្សេង ទៀតបន្តការចូលរួមដើម្បីធ្វើទំនើបកម្មមន្ទីរពេទ្យកាល់ម៉ែតឱ្យក្លាយទៅជាមន្ទីរពេទ្យបង្អែករបស់ជាតិដែលមាន លក្ខណះទំនើបនិងពហុឯកទេស៕