មន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាម សហការជាមួយអាជ្ញាធរមូលដ្ឋានចុះអន្តរាគមន៍បូមទឹកជួយសង្គ្រោះស្រូវប្រាំងចំនួន ២៨០ហិកតា


ថ្ងៃចន្ទ ៦កេីត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០២ ខែធ្នូ ឆ្នាំ ២០១៩ មន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាម សហការជាមួយអាជ្ញាធរមូលដ្ឋានចុះអន្តរាគមន៍បូមទឹកជួយសង្គ្រោះស្រូវប្រាំងចំនួន ២៨០ហិកតា ស្ថិតនៅទីតាំងដូចខាងក្រោម ៖
១- ទីតាំងបូមសង្គ្រោះស្រូវប្រាំងចំនួន ១៣៥ហិកតា ស្ថិតនៅភូមិបឹងវែង ឃុំតាំងក្រសាំង ស្រុកបាធាយ ប្រភពទឹកបឹងតូច ប្រើប្រាស់កម្លាំងម៉ាសុីន ១៤សេះ ចំនួន ២៩គ្រឿងបូម៣ត។
២-ទីតាំង បូមសង្គ្រោះស្រូវប្រាំងចំនួន ១៤៥ហិកតា ស្ថិតនៅភូមិរោងដំរី ឃុំត្រប់ ស្រុកបាធាយ ប្រភពទឹកបឹងពាយប្រើកម្លាំងម៉ាសុីន ១៤សេះ ចំនួន ២៧គ្រឿងបូម៣ត។