សម្តេចភក្តី សាយ ឈុំ អនុញ្ញាតជូន លោកជំទាវ Angela Corcoran ឯកអគ្គរដ្ឋទូតអូស្ត្រាលី ចូលជួបសម្តែងការគួរសម និងជម្រាបលា


ព្រឹកថ្ងៃអង្គារ ៧កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព. ស ២៥៦៣ ត្រូវនឹង ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង៩:០០នាទី នៅវិមានព្រឹទ្ធសភា សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតជូន លោកជំទាវ Angela Corcoran ឯកអគ្គរដ្ឋទូតអូស្ត្រាលី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបល ក្នុងឱកាសដែលលោកជំទាវ ត្រូវបញ្ចប់អាណត្តិបេសកកម្មការទូត នៅព្រះរាជាណាចក្រកម្ពុជា ៕