ឯកឧត្តមឈួរ ច័ន្ទឌឿន បាននាំយកស៊ីម៉ង់ត៍ចំនួន១០តោនប្រគេនដល់ព្រះចៅអធិការវត្តភ្នំយោងស្ថិតក្នុង សង្កាត់ផ្សារឆ្នាំងសំរាប់កសាងសមិទ្ធផលនានាក្នុងវត្ត


កំពង់ឆ្នាំងៈ នៅរសៀលថ្ងៃទី ០២ ខែធ្នូ ឆ្នាំ២០១៩ ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាល ខេត្តកំពង់ឆ្នាំង រួមនិងថ្នាក់នាំអង្គភាពជុំវិញខេត្ត អាជ្ញាធរដែនដី បាននាំយកស៊ីម៉ង់ត៍ចំនួន១០តោនយកទៅប្រគេនដល់ព្រះចៅអធិការវត្តភ្នំយោង ស្ថិតក្នង សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។

មានប្រសាសន៍សំណេះសំណាលក្នុងឱកាសនោះឯកឧត្តម ឈួរ ច័ន្ទឌឿន ក៏បាន ពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរ សុខទុក្ខពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ដល់បងប្អូនប្រជាពលរដ្ឋ ដែលកន្លងមកសម្តេចតែងតែគិតគូរពីសុខទុក្ខ បងប្អូនប្រជាពលរដ្ឋគ្រប់ពេលវេលានិងគ្រប់ទីកន្លែងដោយមិនប្រកាន់សាសនា ពូជសាសន៍ បក្ខពួក និង និន្នាការនយោបាយឡើយ។

ឯកឧត្តម បានមានប្រសាសន៍បន្តថាៈប្រទេសជាតិក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តីធានាបានសុខសន្តិភាព ស្ថិរភាពពេញលេញជូនប្រជាពលរដ្ឋ និង អភិវឌ្ឍន៍រីកចំរើនលើគ្រប់វិស័យទាំងផ្នែកពុទ្ធចក្រនិងអាណាចក្រ។

ឯកឧត្តម ឈួរ ច័ន្ទឌឿន ក៏បានផ្តាំផ្ញើដល់ប្រជា
ពលរដ្ឋដែលបានចូលរួមទាំងអស់អោយខិតខំថែទាំ សុខភាព បង្កើនមុខរបរប្រចាំថ្ងៃអប់រំកូនចៅអោយខិតខំរៀនសូត្រ ចូលរួមគោរពច្បាប់ចរាចរណ៍ និងចូលរួមគោរពច្បាប់ធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជាបានកំណត់។ជាពិសេសរួមគ្នាថែរក្សាសុខសន្តិភាពនិងប្រឆាំងដាច់ខាតចំពោះជនអគតិដែលចង់បំផ្លាញសន្តិភាពនៅកម្ពុជា៕