លោក ពៅ វុទ្ធី រួម និង ក្រុមការងារស្រុកចុះធ្វើបច្ចុប្បន្នភាពសមាជិកគណបក្សប្រជាជនកម្ពុជានៅឃុំមេលំស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង


កំពង់ឆ្នាំងៈ ថ្មីៗលោក ពៅ វុទ្ធី ប្រធានក្រុមការងារថ្នាក់ខេត្ត ចុះជួយឃុំមេលំ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង រួមនិងក្រុមការងារថ្នាក់ស្រុក បានចុះធ្វើបច្ចុប្បន្នភាពសមាជិកគណបក្សប្រជាជនកម្ពុជានៅក្នុងភូមិចំនួន ៥ក្នុងឃុំមេលំ ស្រុកបរិបូណ៌។

លោក ពៅ វុទ្ធី បានជម្រុញមេក្រុមបក្សក្នុងភូមិទាំង៥ត្រូវធ្វើយ៉ាងត្រូវគ្រប់គ្រងសមាជិករបស់ខ្លួនអោយបានច្បាស់លាស់និងពង្រីកថែមនូវសមាជិកថ្មីដើម្បីឈានទៅទទួលជ័យជំនះក្នុងការបោះឆ្នោតនាពេលខាងមុខ។

លោកក៏បានផ្តាំផ្ញើអោយថ្នាក់នាំបក្សគ្រប់លំដាប់ថ្នាក់ត្រូវដោះស្រាយសំណូមពរជូនប្រជាពលរដ្ឋអោយបានទាន់ពេលវេលានិងធានាសុវត្ថិភាពជូនប្រជាពលរដ្ឋអោយបានល្អក្នុងមូលដ្ឋានទទួលខុសត្រូវរបស់ខ្លួន៕