អភិបាលខេត្តកោះកុង និងឯកឧត្តម ដុំ យុហៀន បានអញ្ជើញសាកសួរសុខទុក្ខកុមារកំព្រា នៅមណ្ឌលវត្តទេពនិមិត្ត(វត្តថ្មី)


លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង និងឯកឧត្តម ដុំ យុហៀន អ្នកតំណាងរាស្ត្រមណ្ឌលកោះកុង បានអញ្ជើញសាកសួរសុខទុក្ខកុមារកំព្រា នៅមណ្ឌលវត្តទេពនិមិត្ត(វត្តថ្មី) ស្ថិតនៅភូមិ៣ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។ ឯឧត្តម និងលោកជំទាវ បាននាំយកគ្រឿងឧបភោគ បរិភោគ និងថវិកាមួយចំនួន ដល់ជូនកុមារកំព្រានៅមណ្ឌលវត្តទេពនិមិត្ត។