ដាក់លូបង្ហូរទឹក ដើម្បីរំដោះទឹកកខ្វក់ និងបង្កើនអនាម័យ ដល់បងប្អូនប្រជាពលរដ្ឋតាមបណ្តោយផ្លូវជាតិលេខ ៥៧ ក្នុងខេត្តប៉ៃលិន


មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តប៉ៃលិន កាលពីថ្ងៃទី ០២ ខែធ្នូ ឆ្នាំ២០១៩ បានធ្វើការដាក់លូបង្ហូរទឹក(លូអ៊ុយ) លើកំណាត់ផ្លូវជាតិលេខ ៥៧ ចន្លោះគ.ម៨៨+០០០​ ដល់គ.ម៩០+០០០​ ដើម្បីរំដោះទឹកភ្លៀងពីផ្លូវ និងបង្កើនអនាម័យដល់បងប្អូនប្រជាពលរដ្ឋតាមបណ្តោយផ្លូវជាតិនេះ។ លើសពីនេះទៅទៀត លូបង្ហូរទឹកនេះក៏បានដើរតួយ៉ាងសំខាន់ក្នុងការប្រមូលយកទឹកភ្លៀងពីផ្លូវ​ ដើម្បីការពារទ្រង់ទ្រាយផ្លូវ និងជួយបង្កើនអាយុកាលនៃការប្រើប្រាស់ផងដែរ។