ពិធីប្រគល់លិខិតថ្លែងអំណរគុណជូនដល់គរុសិស្ស ដែលបំពេញភារកិច្ចជាជំនួយការអប្បមាទទូទាំងប្រទេស


បន្ទាយមានជ័យ៖ ពិធីប្រគល់លិខិតសរសើរ និងថ្លែងអំណរគុណនេះគឺធ្វើឡើងដើម្បីលើកទឹកចិត្តដល់គរុសិស្សដែលបានបំពេញភារកិច្ចជាជំនួយការអប្បមាទទូទាំងប្រទេស នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ១៩ សីហា ២០១៩ កន្លងទៅនេះប្រកបទៅដោយការទទួលខុសត្រូវខ្ពស់ និងទទួលបានជោគជ័យជាទីមោទនៈ។

ពិធីប្រគល់លិខិតសរសើរនេះត្រូវបានរៀបចំឡើងក្រោមអធិបតីភាព ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នាព្រឹកថ្ងៃពុធ ៨កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ នៅសាកលវិទ្យាល័យមានជ័យ ខេត្តបន្ទាយមានជ័យ។

ក្នុងឱកាសនេះដែរឯកឧត្ដមរដ្ឋមន្ត្រីក៏បានថ្លែងអំណរគុណដល់ប្អូនៗ គរុសិស្សដោយផ្ទាល់ និងបានផ្ដាំផ្ញើដល់ប្អូនៗគរុសិស្សឲ្យខិតខំរៀនសូត្រពង្រឹងចំណេះដឹងបន្ត និងយកសមត្ថភាព ដើម្បីបំពេញការថ្ងៃមុខ ក៏ដូចជាការទទួលបានជោគជ័យនៅពេលប្រឡងចេញ៕

០៤ វិច្ឆិកា ២០១៩ | សាកលវិទ្យល័យមានជ័យ ខេត្តបន្ទាយមានជ័យ