ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និង ឯកឧត្ដម មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានចុះហត្ថលេខាលើលិខិតប្ដូរសារស្ដីពីការផ្ដល់ហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបាលជប៉ុន


នៅព្រឹកថ្ងៃទី០៤ ខែធ្នូ ឆ្នាំ ២០១៩ វេលាម៉ោង ១០:៣០ នាទី នៅទីស្ដីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និង ឯកឧត្ដម មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានចុះហត្ថលេខាលើលិខិតប្ដូរសារស្ដីពីការផ្ដល់ហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបាលជប៉ុន ដែលមានទឹកប្រាក់សរុបចំនួន ២.៤០៥.០០០.០០០ (ពីរប៊ីលានបួនរយប្រាំលានយ៉េន) សម្រាប់អនុវត្តគម្រោង «ពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតនៅខេត្តពោធិ៍សាត់» ។
On 04 December 2019, at 10:30 a.m., at the Ministry of the Foreign Affairs and International Cooperation, His Excellency Deputy Prime Minister Prak Sokhonn and His Excellency MIKAMI Masahiro, Ambassador of Japan to Cambodia, signed the Exchange of Notes and related documents on the extension of Japanese government’s Grant Aid up to the maximum amount of ¥2,405,000,000 (two billion, four hundred and five million Japanese Yen) for the purpose of contributing to the implementation of the Project for the “expansion of water supply system in Pursat Province”.