នាទីស្នាក់ការអាជ្ញាធរជាតិអប្សរា ខេត្តសៀមរាប លោកជំទាវ ភឿង សកុណា បានអញ្ជើញចុះត្រួតពិនិត្យការងារមួយចំនួន


ក្នុងឱកាសដ៏មមាញឹកអញ្ជើញចូលរួមជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងកិច្ចប្រជុំបច្ចេកទេសលើកទី៣៣ និងប្រជុំពេញអង្គលើកទី២៦នៃគណៈកម្មាធិការអាយស៊ីស៊ី-អង្គរថ្ងៃទី១០-១១ ខែធ្នូ ឆ្នាំ២០១៩ នាទីស្នាក់ការអាជ្ញាធរជាតិអប្សរា ខេត្តសៀមរាប លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងជាប្រធានអាជ្ញាធរជាតិអប្សរា បានអញ្ជើញចុះត្រួតពិនិត្យការងារមួយចំនួនដូចជា៖
១. ការកសាងផ្លូវកង់ក្នុងរមណីយដ្ឋានអង្គរ
២. ការកសាងមជ្ឈមណ្ឌលបដិសណ្ឋារកិច្ចភ្ញៀវទេសចរនៅមុខប្រាសាទអង្គរវត្ត
៣. ការកសាងអគារទីស្នាក់ការនគរបាលការពារបេតិកភណ្ឌរមណីយដ្ឋានអង្គរ៕