វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៣


នារសៀល ថ្ងៃ ពុធ ទី ១១ ខែ ធ្នូ ឆ្នាំ ២០១៩ នៅខណ្ឌដង្កោ បានប្រារព្ធវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៣ ក្រោមអធិបតីភាព ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និង ឯកឧត្តម ស៊ុយ សេរិទ្ធ អភិបាលរងនៃគណៈអភិបាលរាជធានីភ្នំពេញ ជាតំណាងឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ដោយមានប្រជាពលរដ្ឋចូលរួមចំនួន ៥៨៣ នាក់ ស្រ្តីចំនួន ១៣៤ នាក់ ។

តាមរយៈវេទិកានេះ ប្រជាពលរដ្ឋ នៅតាមបណ្ដាសង្កាត់ ក្នុងខណ្ឌដង្កោចំនួន ៥៨៣ នាក់ ដែលបានចូលរួមបាន លើកឡើងនូវសំណួរ សំណើ និងសំណូមពរ ដោយផ្ទាល់មាត់ និង ដោយលាយល័ក្ខអក្សរចំនួន ៤៤ នាក់ ដើម្បី រដ្ឋបាលរាជធានី ឆ្លើយតប ដោះស្រាយ ពិសេស បញ្ហាប្រឈម មួយចំនួន ដូចជា បញ្ហាអនាម័យបរិស្ថាន (សំរាម )ហេដ្ឋារចនាសម្ព័ន្ធ (ផ្លូវលូ )ដែលពាក់ព័ន្ធ ជាមួយនឹងជីវភាពរស់នៅ ជាប្រចាំរបស់ប្រជាជន។