ឯកឧត្តម ចាន់ ណារ៉េត បានបន្តដឹកនាំគណៈប្រតិភូព្រឹទ្ធសភាកម្ពុជាចូលរួមពិធីបិទជាផ្លូវការនៃមហាសន្និបាតលើកទី១៩ នៃសន្និសីទសមាជិកសភាអាសុី-ប៉ាសុីហ្វិកស្តីពីបរិស្ថាន និងការអភិវឌ្ឍ (APPCED)


ទីក្រុងសេអ៊ូល: នៅរសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ ឯកឧត្តម ចាន់ ណារ៉េត បានបន្តដឹកនាំគណៈប្រតិភូព្រឹទ្ធសភាកម្ពុជាចូលរួមពិធីបិទជាផ្លូវការនៃមហាសន្និបាតលើកទី១៩ នៃសន្និសីទសមាជិកសភាអាសុី-ប៉ាសុីហ្វិកស្តីពីបរិស្ថាន និងការអភិវឌ្ឍ (APPCED) ដោយបានអនុម័ត និងចុះហត្ថលេខាលើសេចក្តីប្រកាសទីក្រុងសេអ៊ូល។ ជាមួយនេះ នាល្ងាចថ្ងៃដដែល​ គណៈប្រតិភូក៏បានបំពេញទស្សនកិច្ចនៅរដ្ឋសភានៃសាធារណរដ្ឋកូរ៉េ និងចូលរួមពិធីលៀងសាយភោជន៍ រៀបចំទទួលដោយឯកឧត្តម​ Lee Juyoung អនុប្រធានរដ្ឋសភាកូរ៉េ។