គណបក្ស​ប្រជាជន​កម្ពុជា​ស្រុក​ជាំក្សាន្ត​បាន​ប្រារព្ធ​ពិធី​ខួប​អនុស្សាវរីយ៍​លេីក​ទី​៤១​ ទិវា​កំណើត​រណសិរ្ស​សាមគ្គី​ អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា​


ខេត្តព្រះវិហារ៖នៅព្រឹកថ្ងៃ​ព្រហស្បតិ៍​ ១រោច​ ខែ​មិគសិរ​ ឆ្នាំ​កុរ​ ឯកស័ក​ ព.ស២៥៦៣​ត្រូវ​នឹង​ថ្ងៃ​ទី​១២​ ខែ​ធ្នូ​ ឆ្នាំ​២០១៩​ នៅស្នាក់​ការ​គណបក្ស​ប្រជាជន​កម្ពុជា​ស្រុក​ជាំក្សាន្ត​បាន​ប្រារព្ធ​ពិធី​ខួប​អនុស្សាវរីយ៍​លេីក​ទី​៤១​ ទិវា​កំណើត​រណសិរ្ស​សាមគ្គី​ អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា​ ក្រោម​អធិបតីភាព​ឯកឧត្ដម​ លី​ សារ៉ា​រិទ្ធ​ អភិបាល​រង​ខេត្ត​ព្រះ​វិហារ​ សមាជិក​អចិន្ត្រៃយ៍​គណបក្ស​ខេត្ត​និង​ជា​អនុប្រធាន​ក្រុម​ការងារ​ថ្នាក់​ខេត្ត​ចុះ​ជួយ​ស្រុក​ជាំក្សាន្ត​និង​លោក​ យុង​ ហួត​ប្រធាន​ក្រុម​ប្រឹក្សា​ស្រុក​ជាំក្សាន្ត​ លោក​ លោកស្រី​អភិបាល​រង​ស្រុក​និង​មានការ​ចូលរួម​ពី​សមាជិក​សមាជិកាគណបក្ស​ជា​ច្រើន​រូប​ទៀត