គណបក្ស​ប្រជាជន​កម្ពុជា​ ស្រុក​ត្បែងមានជ័យ ខេត្តព្រះវិហារ បាន​ប្រារព្ធ​ពិធី​ខួប​អនុស្សាវរីយ៍​លេីក​ទី​ ៤១​ ទិវា​កំណើត​រណសិរ្ស​សាមគ្គី​ អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា​


ខេត្តព្រះវិហារ៖នៅថ្ងៃ​ទី​១២​ ខែ​ធ្នូ​ ឆ្នាំ​២០១៩​នេះ ស្នាក់​ការ​គណបក្ស​ប្រជាជន​កម្ពុជា​ ស្រុក​ត្បែងមានជ័យ ខេត្តព្រះវិហារ បាន​ប្រារព្ធ​ពិធី​ខួប​អនុស្សាវរីយ៍​លេីក​ទី​ ៤១​ ទិវា​កំណើត​រណសិរ្ស​សាមគ្គី​ អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា​ ក្រោម​អធិបតីភាពឯកឧត្ដម​ ស៊ូ​ សិរី អភិបាល​រង​ខេត្ត​ព្រះ​វិហារ​ សមាជិកអចិន្ត្រៃយ៍​គណបក្ស​ខេត្ត​ និង​ជា ប្រធាន​ក្រុម​ការងារ​ថ្នាក់​ខេត្ត​ចុះ​ជួយ​ស្រុក​ត្បែង​មានជ័យ និង​លោក​ប្រធាន​ក្រុម​ប្រឹក្សា​ស្រុក​លោក​ លោកស្រី​ អភិបាល​រង​ស្រុក​ ដោយមានការ​ចូលរួម​ពី​ សមាជិក​ សមាជិកា គណបក្ស​ជា​ច្រើន​រូប​ទៀតផង។