អភិបាលស្រុកបូទុមសាគរ ចុះត្រួតពិនិត្យមើលការជួសជុលផ្លូវលំដីក្រហម និងការពង្រីកផ្លូវ ពីចំណុចគល់ស្ពានអណ្តូងទឹក ស្រុកបុទុមសាគរ ខេត្តកោះកុង


ថ្ងៃសុក្រ ២ រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៩ លោក ហាក់ ឡេង អភិបាលនៃគណៈអភិបាលស្រុកបូទុមសាគរ បានដឹកនាំមន្ត្រីក្រោមឱវាទ និងលោកមេឃុំអណ្តូងទឹក ចុះត្រួតពិនិត្យមើលការជួសជុលផ្លូវលំដីក្រហម និងការពង្រីកផ្លូវដែលមានទទឹង 6 ម៉ែត្រ បណ្ដោយប្រវែង 325 ម៉ែត្រ ចាប់ពីចំណុចគល់ស្ពានអណ្តូងទឹក ទៅចំណុចភូមិដូង ស្ថិតនៅក្នុងភូមិអណ្ដូងទឹក ឃុំអណ្ដូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង ក្រោមការឧបត្ថម្ភរបស់ឯកឧត្តម ឈេង ឆិ សមាជិកក្រុមប្រឹក្សាខេត្ត ជាមួយបងប្អូនប្រជាពលរដ្ឋនៅតាមសងខាងផ្លូវ។