ឯកឧត្តម ឡាវ វ៉ាន់ អញ្ជើញជាអធិបតី ក្នុងកម្មវិធី ច្រូតស្រូវ ជាមួយក្រុមការងារយុវជនស្រុកចំនួន២០នាក់ និងនិស្សិត អ.ម.ត


នៅថ្ងៃអាទិត្យ ៤រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង ០៨៖៣០ នាទីព្រឹក នៅភូមិតាំងបឹង ឃុំផ្អាវ ស្រុកបាធាយ ខេត្តកំពង់ចាម ក្រោមអធិបតីភាពឯកឧត្តម ឡាវ វ៉ាន់ ប្រធានក្រុមការងារគ្រប់គ្រងនិស្សិត អ.ម.ត ប្រចាំសាកលវិទ្យាល័យជាតិគ្រប់គ្រង និងលោក ផេន សុផល អភិបាលនៃគណៈអភិបាលស្រុកបាធាយ ចូលរួមជាអធិបតីក្នុងកម្មវិធី “ច្រូតស្រូវ” ជាមួយក្រុមការងារយុវជនស្រុកចំនួន២០នាក់ និងនិស្សិត អ.ម.ត (ក្រុមទី២) ចំនួន៨០ នាក់ ក្នុងគោលបំណងឲ្យយុវជន-និស្សិតបានស្វែងយល់បន្ថែមអំពីការប្រមូលផលស្រូវរបស់ប្រជាកសិករខ្មែរ ដែលបានប្រតិបត្តិជាយូរយារណាស់មកហើយ។ ព្រឹត្តិការណ៍នេះ បានដំណើរការដោយរលូន និងបានផ្តល់បទពិសោធន៍ជាក់ស្តែងជាច្រើនបែបយ៉ាង ដល់យុវជន-និស្សិត។

នារសៀលថ្ងៃដដែលក្រុមការងារយុវជន និងនិស្សិតបានពិសារអាហារសាមគ្គីពេលថ្ងៃត្រង់ជុំគ្នាយ៉ាងសប្បាយរីករាយ។