វេទិកាផ្សព្វផ្សាយ និង ពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តឆ្នាំទី ១ អាណត្តិទី ៣ ឆ្នាំ ២០១៩


វេទិកាផ្សព្វផ្សាយ និង ពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តឆ្នាំទី ១ អាណត្តិទី ៣ ឆ្នាំ ២០១៩ បានប្រព្រឹត្តទៅលើកទី ៤ នៅក្រុងពោធិ៍សាត់នាថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ ២០១៩ ក្រោមអធិបតីភាពឯកឧត្តមម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត និង លោកជំទាវ ម៉ែន ផល្លី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម
បណ្ឌិត ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តដោយមានការចូលរួមពី ក្រុមប្រឹក្សាក្រុងអភិបាលក្រុង កងកម្លាំងប្រដាប់អាវុធក្រុង មន្ត្រីរាជការក្រុង ក្រុមប្រឹក្សាសង្កាត់ តំណាងប្រជាពលរដ្ឋប្រធានមន្ទីរ អង្គភាពខេត្ត មន្ត្រីសាលាខេត្ត និងវាគ្មិនជំនាញនានា មួយចំនួនទៀតសរុប ២០១ នាក់ និង ស្ត្រី ៣៥ នាក់ ។
ឯកឧត្តម ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត បានលើកឡើងពីគោលបំណងរបស់អង្គវេទិកា ព្រមទាំងមានមតិបើកទូលាយ ផ្ដល់ឱកាសដល់សមាជិកសមាជិកា ដើម្បីលើកឡើងពីបញ្ហា ប្រឈមនានាកង្វល់ផ្សេងៗជាពិសេសសំណូមពរនិងតម្រូវការដែលទាក់ទងនឹងជីវភាពរស់នៅប្រចាំថ្ងៃនិងការអភិវឌ្ឍ នាអនាគត ។
អង្គវេទិកាបានប្រព្រឹត្តទៅ ដោយមានការចូលរួមមានមតិយ៉ាងផុលផុស ក្នុងនោះសំណួរនិងសំណូមពរមានចំនួន៤៧ ដោយផ្ទាល់មាត់ចំនួន ១៧ និង លិខិតចំនួន៣០ ។
ឯកឧត្តម ម៉ក់ រ៉ា បានធ្វើការបូកសរុបនិងឆ្លើយបំភ្លឺ ព្រមទាំងផ្តល់អនុសាសន៍មួយចំនួនគឺ:
– កែលម្អ ថែរក្សាយកចិត្តទុកដាក់ប្រព័ន្ធស្រោចស្របនៅមូលដ្ឋាន ឲ្យបានល្អ ។
-កែលម្អ ពង្រីក ថែរក្សារម្មណីយដ្ឋានទេសចរណ៍
នៅក្នុងក្រុងឲ្យបានល្អ ។
-កែលម្អ និងថែរក្សាបរិស្ថានសាលារៀន ។
-គ្រប់គ្រងដីធ្លី ចែកប័ណ្ណកម្មសិទ្ធ ដើម្បីកាត់បន្ថយជម្លោះដីធ្លី ។
-គណបញ្ជាការឯកភាព ក្រុង សង្កាត់ ការពារ ថែរក្សា ធនធានធម្មជាតិសម្បត្តិរបស់រដ្ឋ ជនល្មើសដែលប្រព្រឹត្ត ត្រូវអនុវត្តតាមនីតិច្បាប់របស់រដ្ឋ ជាពិសេសល្បែងស៊ីសងគ្រប់ប្រភេទ ចោរលួច ចោរប្លន់ គ្រឿងញៀន ។ល។
អង្គវេទិកា បានបញ្ចប់វេលាម៉ោង ១១ និង ៣០ នាទីនាថ្ងៃដដែល ។