ពិធី​សម្ពោធ​ដាក់​ឱ្យ​អនុវត្ត​ជា​ផ្លូវ​ការ កម្មវិធី​សាលា​រៀន​ជំនាន់​ថ្មី​វិទ្យាល័យ​ព្រះ​យុគន្ធរ


រាជធានី​ភ្នំពេញ៖ ​វិទ្យាល័យ​ព្រះយុគន្ធរ ​ត្រូវ​បាន​ដាក់​ដំណើរ​ការ​នូវ​​ការ​អប់រំ​តាម​បែប​ឌីជីថល ដើម្បី​ឱ្យ​សិស្សានុសិស្ស​ទទួល​បាន​ចំណេះ​ដឹង និង​បំណិន ខាង​ផ្នែក​​វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និង​គណិតវិទ្យា ដែល​ផ្ដោត​លើ​សិស្ស​ចាប់​ពី​ថ្នាក់​ទី​១០ ដល់​ទី​១២ និង​ក្រោយ​ថ្នាក់​មធ្យម​សិក្សា​ទុតិយភូមិ​​រយៈ​ពេល​២​ឆ្នាំ​ដើម្បី​កាត់​បន្ថយ​គំលាត​ជំនាញ​ដែល​​ប្រទេស​កម្ពុជា កំពុង​ជួប​ប្រទះ។ ​​​​​​

ពិធី​នេះ​បាន​ប្រព្រឹត្ត​ទៅ​ក្រោម​អធិបតីភាព អគ្គ​បណ្ឌិត​សភាចារ្យ អូន ព័ន្ធ​មុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋ​មន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ព្រមទាំង​មាន​ការ​ចូលរួម​ពី​សំណាក់​ឯកឧត្ដម​បណ្ឌិត​សភាចារ្យ​ ហង់​ជួន ណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា លោក​ស្រី​បណ្ឌិត Seet Ai Mee នាយក​អង្គការ​ E2STEM ឯកឧត្ដម​ លោក​ជំទាវ លោក​ លោក​ស្រី​មក​ពី​អង្គភាព​ពាក់ព័ន្ធ លោក​គ្រូ អ្នក​គ្រូ សិស្សានុសិស្ស​​ជា​ច្រើន​នាក់។

ក្នុង​ឱកាស​នោះ អគ្គ​បណ្ឌិត​សភាចារ្យ​បាន​​មាន​ប្រសាសន៍​ថា រាជរដ្ឋាភិបាល​បាន​ចាត់​ទុក​វិស័យ​អប់រំ ជា​វិស័យ​អាទិភាព ដែល​គ្រោង​នឹង​បង្កើន​កញ្ចប់​ថវិកា​​សម្រាប់​វិស័យ​អប់រំ។ អគ្គបណ្ឌិត​សភាចារ្យ​​ក៏​បាន​លើក​ទឹក​ចិត្ត​ក្រសួង​អប់រំ យុវជន និង​កីឡា និង​កម្មវិធី​អប់រំ E2STEm បន្ត​ខិត​ខំ​ធ្វើ​ការ​ជាមួយ​គ្នា​លើ​៤​ចំណុច​៖
១.បន្ត​ខិតខំ​ធ្វើ​ខេមរនីយកម្ម​ការ​អប់រំ​ E2STEM
២.បន្ត​រៀប​ចំ​ក្របខណ្ឌ​ការ​អប់រំ​E2STEM ជាមូយ​សាលា​រៀន​ជំនាន់​ថ្មី ​របស់​ក្រសួង​អប់រំ
៣.សិក្សា​ពី​លទ្ធភាព​កៀរគរ​ធនធាន​សម្រាប់​គាំទ្រ​ការ​អប់រំ​ E2STEM ក្នុង​គោលដៅ​កាត់​បន្ថយ​ការ​ពឹង​ផ្អែក​ទាំង​ស្រុង​លើ​ថវិកា​រដ្ឋ៕

១៦ ធ្នូ ២០១៩ | សាលាព្រះយុគន្ធរ