ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានជួបប្រជុំជាមួយឯកឧត្តម MOTEGI Toshimitsu រដ្ឋមន្រ្តីការបរទេសជប៉ុន


ក្រៅពីអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ី-អឺរ៉ុប លើកទី១៤ (ASEM FMM14) នៅទីក្រុងម៉ាឌ្រីត នៅរសៀលថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ២០១៩ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានជួបប្រជុំជាមួយឯកឧត្តម MOTEGI Toshimitsu រដ្ឋមន្រ្តីការបរទេសជប៉ុន ដើម្បីពិភាក្សាអំពីបញ្ហាទ្វេភាគី តំបន់ និងអន្តរជាតិ ដែលជាការយកចិត្តទុកដាក់រួមគ្នា។
On the sidelines of the 14th ASEM Foreign Ministers’ Meeting (ASEM FMM14) in Madrid, in the afternoon of 15 December 2019, His Excellency Deputy Prime Minister Prak Sokhonn met with H.E. MOTEGI Toshimitsu, Minister of Foreign Affairs of Japan, to discuss bilateral, regional and international issues of common interests.