ពិធី​ប្រគល់​វិញ្ញាបនបត្រ​បញ្ចប់​ការសិក្សាដល់សិស្សជំនាន់ទី១របស់សាលាភាសាជប៉ុន ម៉ាណាប៊ុ


រាជធានី​ភ្នំពេញ៖ ពិធី​ប្រគល់​វិញ្ញាបនបត្រ​បញ្ចប់​ការសិក្សាដល់សិស្សជំនាន់ទី១ និង​បើក​បវេសនកាល​ឆ្នាំ​សិក្សា​២០១៩-២០២០ របស់សាលាភាសាជប៉ុន ម៉ាណាប៊ុ បាន​ប្រព្រឹត្ត​ទៅ​ក្រោម​អធិបតីភាព​ឯកឧត្ដម​បណ្ឌិត​ភាចារ្យ​ហង់ជួន ណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា ដែល​មានការ​ចូលរួម​ដោយ​ឯកឧត្ដម Mikami Masahiro អគ្គរាជទូត​ជប៉ុន លោក Yanai Manabu នាយក​សាលា​ភាសា​ជប៉ុន​ម៉ាណាប៊ុ នា​ថ្ងៃច័ន្ទ ៥រោច ខែ​មិគសិរ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវ​នឹងថ្ងៃទី១៦ ខែ​ធ្នូ ឆ្នាំ២០១៩ នៅ​វិទ្យាល័យ​ជា ស៊ីម បឹងកេងកង

ក្នុង​ឱកាស​នេះ​ដែរ ​ឯកឧត្ដម​បណ្ឌិត​ភាចារ្យ​ហង់ជួន ណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា លើក​ទឹកចិត្ត​ដល់​សិស្សានុសិស្ស​ទាំងអស់​ឱ្យ​ខិតខំ​ប្រឹងប្រែង​សិក្សា​បន្ត​ទៀត និង​បាន​ថ្លែង​អំណរគុណ​ដល់​លោក Yanai Manabu ដែលបានជួសជុលអគារសិក្សាចំនួន២ខ្នង និង​រៀបចំ​ថ្នាក់​បង្រៀន​ភាសា​ជប៉ុន​ដល់ប្អូន​ៗ​សិស្សានុសិស្ស​ទាំងអស់​ ដើម្បី​ត្រៀម​ខ្លួន​ឱ្យ​បាន​ល្អ​សម្រាប់​ធ្វើការ​ជាមួយ​ក្រុមហ៊ុន​ជប៉ុន​ និង​ពង្រឹង​ចំណង​មិត្តភាព​កម្ពុជា-ជប៉ុន នា​ពេល​អនាគត​ផង​ដែរ។