លោកជំទាវ សេង វណ្ណសាយ និងឯកឧត្តម ម៉ី លីហួត អមដំណើរដោយប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រៃវែង បានចុះពិនិត្យការងារអន្តរាគមន៍បូមទឹកសង្រ្គោះស្រូវប្រាំង ក្នុងស្រុកពារាំង និងស្រុកស្វាយអន្ទរ


នៅថៃ្ងចន្ទ ៥រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩ លោកជំទាវ សេង វណ្ណសាយ រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម ឯកឧត្តម ម៉ី លីហួត អនុរដ្ឋលេខាធិការ និងជាប្រធាន អនុប្រធានមុខព្រួញខេត្តព្រៃវែង និងខេត្តស្វាយរៀង អមដំណើរដោយប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រៃវែង បានចុះពិនិត្យការងារអន្តរាគមន៍បូមទឹកសង្រ្គោះស្រូវប្រាំង ក្នុងស្រុកពារាំង និងស្រុកស្វាយអន្ទរ ក្នុងនោះលោកជំទាវ បានជម្រាបដល់កសិករ កុំឲ្យបន្តធ្វើស្រូវលើកប្រាំងលើកទី២ ។ បច្ចុប្បន្នមន្ទីរធនធានទឹក និងឧតុនិយមខេត្ត បាននិងកំពុងអន្តរាគមន៍ ចំនួន ០៨ស្រុក ដោយប្រើប្រាស់ម៉ាស៊ីនស្ថានីយបណ្តែតចំនួន ០២គ្រឿង ម៉ាស៊ីនកម្លាំង ៦៥សេះ ចំនួន ០៩គ្រឿង ម៉ាស៊ីនតូចចំនួន ៣៤គ្រឿង និងម៉ូទ័រដើរដោយឋាមពលអគ្គីសនី ចំនួន ០៨គ្រឿង អាចស្រោចស្រពស្រូវ ចំនួន ៧១៣២ហិកតា ។ បច្ចុប្បន្នស្រូវទាំងនោះបានច្រូតជាបណ្តើរៗហើយ ។