ឯកឧត្តមកិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន បានជួបសំណេះសំណាលជាមួយសមាជិកក្រុមកីទ្បាករបាល់ទាត់ នៃក្រសួងមុខងារសាធារណៈ ដែលនឹងទៅចូលរួមការប្រកួតពានរង្វាន់ មិត្តភាពយុវជនអន្តរក្រសួង-ស្ថាប័ន លើកទី៧ ឆ្នាំ២០១៩


រាជធានីភ្នំពេញ៖ នារសៀលថ្ងៃចន្ទ ៥រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩ ឯកឧត្តមកិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានជួបសំណេះសំណាលជាមួយសមាជិកក្រុមកីទ្បាករបាល់ទាត់ នៃក្រសួងមុខងារសាធារណៈ ដែលនឹងទៅចូលរួមការប្រកួតពានរង្វាន់ “ មិត្តភាពយុវជនអន្តរក្រសួង-ស្ថាប័ន” លើកទី៧ ឆ្នាំ២០១៩ រៀបចំដោយសហភាពសហព័ន្ធយុវជនកម្ពុជា ។

នៅក្នុងឱកាសនោះដែរ ឯកឧត្តមកិត្តិបណ្ឌិត បានផ្តល់អនុសាសន៍ លើកទឹកចិត្ត និងបានណែនាំដល់ក្រុមកីទ្បាករបាល់ទាត់ទាំងអស់ ត្រូវរក្សាឲ្យបាននូវស្មារតីសាមគ្គីភាព រឹតចំណងមិត្តភាព ជាមួយកីឡាករមកពីក្រសួង ស្ថាប័ន ផ្សេងៗ ដែលបានចូលរួមការប្រកួតក្នុងពានរង្វាន់បាល់ទាត់នេះ។