(ភ្នំពេញ)៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា នឹងរៀបចំសន្និសីទសារព័ត៌មានមួយ ស្ដីពី «វិធានការរក្សាតម្លៃឲ្យបានសមរម្យក្នុងរដូវប្រមូលផលស្រូវ» នៅព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩ ខាងមុខនេះ នាទីស្ដីការគណៈរដ្ឋមន្ដ្រី។
អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានឲ្យដឹងថា សន្និសីទនេះ មានទិសដៅ និងគោលបំណង បង្ហាញពីការខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាល ក្នុងកិច្ចចូលរួមសម្រួលស្ថិរភាពតម្លៃស្រូវ នារដូវប្រមូលផល។
វាគ្មិនដែលនឹងអញ្ជើញចូលរួមក្នុងសន្និសីទនេះ រួមមាន តំណាងមកពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, តំណាងមកពីធនាគារអភិវឌ្ឍន៍ជនបទ និងតំណាងមកពីសម្ព័ន្ធសមាគម សហគ្រាសធុនតូច និងមធ្យមកម្ពុជា ក្រោមការសម្របសម្រួលពី ឯកឧត្តម ផៃ ស៊ីផាន៕
ខាងក្រោមនេះជាសេចក្តីជូនដំណឹងរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល៖