កិច្ច​ប្រជុំ​ពិនិត្យ​ឡើងវិញ​ និង​សរុប​លទ្ធផល​ភាព​រីកចម្រើន​ការ​អនុវត្តគម្រោង USESDP-Iនិង​គម្រោងUSESDP-II


រាជធានី​ភ្នំពេញ៖ក្រសួង​អប់រំ យុវជន និង​កីឡា សហការ​ជាមួយ ធនាគារ​អភិវឌ្ឍ​អាស៊ី (ADB) បាន​ដឹកនាំ​កិច្ច​ប្រជុំ​ដើម្បី​ពិនិត្យឡើងវិញ លទ្ធផល​ការងារ និង​ភាព​រីកចម្រើន​នៃ​ការ​អនុវត្ត​គម្រោង​កម្មវិធី​អភិវឌ្ឍន៍ ការ​អប់រំមធ្យមសិក្សាទុតិយភូមិទី១ (USESDP-I) និង ទី២ (USESDP-II) ដើម្បី​ពិនិត្យ​លទ្ធផល និងធ្វើកិច្ចពិភាក្សា ក្នុងគោលដៅជំរុញប្រសិទ្ធភាព ក្នុងការអនុវត្តគម្រោងគាំទ្រ ការ​លើក​កម្ពស់​គុណភាព​វិស័យ​អប់រំ​នៅមធ្យមសិក្សាទុតិយភូមិ និងលើកកម្ពស់សមត្ថភាព​របស់​សាលា​ទៅ​លើ​ការ​រៀប​ចំ​ផែន​ការ​ការ​គ្រប់គ្រង និង​ការ​ផ្ដល់​ចំណេះ​ដឹង​ទៅ​កាន់​សិស្សានុសិស្ស ដើម្បី​ជំរុញ​គុណភាព​អប់រំ​នៅ​កម្ពុជា។

កិច្ច​ប្រជុំ​នេះ​ប្រព្រឹត្ត​ទៅ​ក្រោម​អធិបតីភាព​ឯកឧត្ដម​បណ្ឌិត​សភាចារ្យ​​ ណាត ប៊ុនរឿន រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និងកីឡា និង​នាយក​គម្រោង​ដោយ​មាន​ការ​ចូលរួម​ពី​សំណាក់លោក LynnettePerezមន្ត្រី​ជំនាញ​ជាន់​ខ្ពស់​វិស័យអប់រំ លោក ម៉ា សុភា មន្ត្រី​ជាន់​ខ្ពស់​វិស័យ​សង្គម​របស់​ធនាគារ​អភិវឌ្ឍ​អាស៊ី ព្រម​ទាំង​ថ្នាក់ដឹកនាំ ក្រសួង​អប់រំ យុវជន និង​កីឡា និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​នានា។

១៧ ធ្នូ ២០១៩ | ទីស្ដីការ​ក្រសួង