លោកជំទាវ សេង វណ្ណសាយ និងឯកឧត្តម ម៉ី លីហួត បានចុះពិនិត្យការងារអន្តរាគមន៍កាយប្រទ្បាយ ចំនួន ០១ខ្សែ ដើម្បីនាំទឹកមកជួយសង្គ្រោះស្រូវប្រាំង ចំនួន ២៥៨ហិកតា


នៅថ្ងៃចន្ទ ៥រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩ លោកជំទាវ សេង វណ្ណសាយ រដ្ឋលេខាធិការ ឯកឧត្តម ម៉ី លីហួត អនុរដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធាន អនុប្រធានមុខព្រួញខេត្តព្រៃវែង និងខេត្តស្វាយរៀង អមដំណើរជាមួយដោយលោកប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តស្វាយរៀង បានចុះពិនិត្យការងារអន្តរាគមន៍កាយប្រទ្បាយ ចំនួន ០១ខ្សែ ប្រវែង ៤.៥០០ម៉ែត្រ ដើម្បីនាំទឹកមកជួយសង្គ្រោះស្រូវប្រាំង ចំនួន ២៥៨ហិកតា ដែលមានបងប្អូនកសិករទទួលផលចំនួន ៥៣គ្រួសារ ស្ថិតក្នុងភូមិគោកតែក ឃុំចន្ទ្រា ស្រុកចន្ទ្រា ខេត្តស្វាយរៀង ។

ការងារអន្តរាគមន៍នេះ មានការចូលរួមជួយគ្រប់ភាគីពាក់ព័ន្ធ រួមមាន ៖ អាជ្ញាធរដែនដីថ្នាក់ឃុំ និងថ្នាក់ស្រុក ព្រមទាំងថ្នាក់ដឹកនាំក្រសួងធនធានទឹក និងឧតុនិយម បានកាយប្រទ្បាយនាំទឹកពីព្រែកព្រំដែនកម្ពុជា-វៀតណាម។ គិតមកត្រឹមថ្ងៃនេះ ក្រុមការងារគ្រឿងចក្រកាយប្រទ្បាយបានប្រវែង ១.៥០០ម៉ែត្រ ។