ខេត្តកណ្តាលពង្រឹងសុវត្ថិភាពភូមិឃុំ


Kandal 18 01 16 2 copy

     នគរ​បាល​ខេត្ត​កណ្តាល​តាម​ភូមិ​ឃុំ ត្រូវ​គេ​ឃើញ បាន​ធ្វើ​វេទិកា​សាធារណៈ​នៅ​ថ្ងៃ​ទី ១៥ មករានេះ និង​បាន​ផ្សព្វផ្សាយ​ពី​ចំណុច​ទាំង​៩ ​របស់​ភូមិ​ឃុំ​មាន​សុវត្ថិភាព​ ។ ការ​ផ្សព្វផ្សាយ​នេះ ត្រូវ​មន្ត្រី​រៀប​ចំ​បាន​និយាយ​ថា គឺ​ដើម្បី​ពង្រឹង​ទប់​ស្កាត់​ករណី​ប្លន់​ប្រដាប់​អាវុធ ​ដែល​កើត​មាន​កន្លង​មក​ទាំង​ក្នុង​រាជធានី​ និង​តាម​ខេត្ត​ ជា​បន្ត​បន្ទាប់​នោះ​ ។

     សូម​បញ្ជាក់​ថា ភូមិ​ឃុំ​ដែល​មាន​សុវត្ថិភាព គឺ​មាន​លក្ខណៈ​សម្បត្តិ​ ៩​យ៉ាង គឺ​គ្មាន​សកម្ម​ភាព​លួច ឆក់ ប្លន់​គ្រប់​ប្រភេទ… គ្មាន​ការ​ដាំ​ដុះ​ ការ​ផលិត ការ​ចរាចរ ការ​ជួញ​ដូរ​ ការ​ចែក​ចាយ និង​ការ​ប្រើ​ប្រាស់​គ្រឿង​ញៀន​ខុស​ច្បាប់…​ គ្មាន​អំពើ​អានាចារ្យ ការ​ជួញ​ដូរ​ស្ត្រី និង​កុមារ និង​អំពើ​ហិង្សា​ក្នុង​គ្រួសារ​… គ្មាន​គ្រោះ​ថ្នាក់​ចរាចរណ៍​… គ្មាន​គ្រោះ​ថ្នាក់​ដោយ​សារ​យុទ្ធ​ភ័ណ្ឌ​មិន​ទាន់​ផ្ទុះ​… មាន​វិធាន​ការ​ទប់​ស្កាត់ គ្រប់​គ្រង និង​ឆ្លើយ​តប​ចំពោះ​គ្រោះ​មហន្ត​រាយ​ប្រកប​ដោយ​ប្រសិទ្ធិ​ភាព ​និង​គ្មាន​ការ​ត្រួត​ពិនិត្យ​ដាក់​កុង​ត្រូល​ខុស​ច្បាប់​ ។

     ការ​ធ្វើ​វេទិកា​សាធារណៈ​ ដោយ​កម្លាំង​នគរ​បាល​តាម​មូល​ដ្ឋាន​ ក្នុង​ខេត្ត​កណ្តាល​ នៅ​ថ្ងៃ​ទី ១៥ ខែ​មករា​នេះ ត្រូវ​គេ​ឃើញ​ថា គឺ​មាន​ការ​ចូល​រួម​ពី​ប្រជាពលរដ្ឋ​… និង​មាន​លើក​ឡើង​អំពី​បញ្ហា​ប្រឈម និង​ដោះ​ស្រាយ​ជូន​ប្រជាពលរដ្ឋ​ផង​ដែរ​… ចំណែក​បញ្ហា​ខ្លះ​ទៀត​ដែល​មិន​អាច​ឆ្លើយ​តប​បាន​ភ្លាមៗ ត្រូវ​បាន​រាយ​ការណ៍​ជូន​ថ្នាក់​លើ​ដើម្បី​ដោះ​ស្រាយ ​។

     ​ក្នុង​វេទិការ​សាធារណៈ​តាម​មូល​ដ្ឋាន​នេះ​ទៀត សមត្ថកិច្ច​ខេត្ត​កណ្តាល​បាន​ស្នើ​សុំ​កិច្ច​សហការ​ ពី​ប្រជា​ពលរដ្ឋ​ ដើម្បី​រាយ​ការណ៍​រាល់​ការ​សង្ស័យ​ពី​ភាព​មិន​ប្រក្រី​ណា​មួយ​ កើត​ក្នុង​មូល​ដ្ឋាន ជូន​សមត្ថ​កិច្ច​អោយ​បាន​ដឹង​ផង​ដែរ​ ។

Kandal 18 01 16 3 copy

Kandal 18 01 16 4 copy