ឯកឧត្តម ប៉ុញ សច្ចៈ និង ឯកឧត្តម នាក់ ដាង បានចុះពិនិត្យអន្តរាគមន៍ជួយសង្រ្គោះស្រូវប្រាំងកំពុងខ្វះទឹករបស់ប្រជាពលរដ្ឋនៅខេត្តកំពង់ឆ្នាំង


នៅថ្ងៃពុធ ៧រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ ឯកឧត្តម ប៉ុញ សច្ចៈ រដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម ជាប្រធានមុខព្រួញចុះខេត្តកំពង់ឆ្នាំង និងខេត្តពោធិ៍សាត់ អមដំណើរដោយ ឯកឧត្តម នាក់ ដាង អនុរដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម នាយកដ្ឋានធារាសាស្រ្តកសិកម្ម និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ឆ្នាំង បានចុះពិនិត្យអន្តរាគមន៍ជួយសង្រ្គោះស្រូវប្រាំងកំពុងខ្វះទឹករបស់ប្រជាពលរដ្ឋនៅខេត្តកំពង់ឆ្នាំង ក្នុងស្រុកចំនួនបី គឺស្រុកកំពង់ត្រឡាច ស្រុកជលគិរី និងស្រុកកំពង់លែង ចំនួន ០៩ទីតាំង ដោយប្រើម៉ាស៊ីនបូមទឹក៦៥សេះ ចំនួន ១៤គ្រឿង ។